រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសារអ្នកពាក់ព័ន្ធដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

កោះកុង,ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចំនួន ០២រូប សហការជាមួយរដ្ឋបាលឃុំបឹងព្រាវ និងឃុំស្រែអំបិល នៃស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសារអ្នកពាក់ព័ន្ធដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៤គ្រួសារ ។

អត្ថបទទាក់ទង