រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនកុមារ និងយុវវ័យ ក្នុងស្រុកមណ្ឌលសីមា

ព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក លោកស្រីអភិបាលរងស្រុក បានអមដំណើរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ថ្ងៃទី៣) លើកទី១ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងស្រុកមណ្ឌលសីមា នៅទីតាំងវត្តនិគ្រោធារាម (វត្តចាំយាម) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង