ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលស្វាគមន៍តំណាងអង្គការ មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិប្រចាំកម្ពុជា ហៅកាត់ថា (KOFIH) ដើម្បីពិភាក្សាកិច្ចការងារមួយចំនួនរួមមាន៖
១- ពិភាក្សាពីការបណ្តុះបណ្តាល ដល់មន្ត្រីមន្ទីរពេទ្យផ្នែកថែទាំព្យាបាលជំងឺទារក
២- ពិភាក្សាពីតម្រូវការសម្ភារ បរិក្ខារចាំបាច់មួយចំនួនក្នុងផ្នែក
៣ -ពិភាក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារថែទាំព្យាបាល ក្នុងគោលដៅពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពសេវាដើម្បីអោយ ទារក និងកុមារមានសុខភាពល្អប្រសើរ។