រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរ:សេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចលេខ៨២ សសរ ដើម្បីត្រៀមកម្លាំងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តកោះកុង

ស្រុកកោះកុង​៖ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ២:០០នាទីរសៀល លោកវរ:សេនីយ៍ឯក សៀងហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចលេខ ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២១ ស្តីពីការបិតខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហា ខេត្តសៀមរាប និងខេត្តប៉ៃលិន ដើម្បីទប់ស្កាតការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា(detta) របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ដើម្បីប្រមូលផ្តុំកម្លាំងប្រចាំការនៅអធិការដ្ឋាន ២៤ម៉ោងលើ ២៤ម៉ោង ជាពិសេសកងកម្លាំងអន្តរាគមន៍ ដើម្បីរងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចុះតាមគោលដៅភូមិសាស្ត្រ ត្រូវបិទខ្ទប់។
សមាសភាពចូលរួមមាន​លោក អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រី សរុបចំនួន ២៦នាក់ស្រី១នាក់
    
ប្រភព ៖ អធិការដ្ឋាន​នរគបាលស្រុក​កោះកុង​

អត្ថបទទាក់ទង