លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ពីលោក YOSHINOBU KUMAGAI ប្រធានអង្គការ ជប៉ុន-អាស៊ីណេតវើក (Japan-Asia Network) បានឧបត្ថម្ភសម្ភារមួយចំនួនមានដូចជា Oxygen ២០ធុង មី ១០០កេសតូច ទឹកសុទ្ធ ៥០កេស អាល់កុល ១០កាន ម៉ាស់ ៥កេស និងនំ ២០ធុង ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) នៅក្នុងខេត្តកោះកុង។