រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណង សាំងសារិន មេភូមិ១ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងប្រជាការពារភូមិ ចុះធ្វើការត្រួតពិនិត្យប្រជាពលរដ្ឋក្នុងភូមិ១ ឃុំកោះកាពិ។

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការណែនាំពីលោក ឃុន វណ្ណា មេឃុំកោះកាពិ លោក ណង សាំងសារិន មេភូមិ១ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងប្រជាការពារភូមិ ធ្វើការត្រួតពិនិត្យ មិនអោយប្រជាពលរដ្ឋចេញ-ចូល រយៈពេល១៥ ថ្ងៃ ក្រោយរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានកើនឡើងនៅក្នុង ចំណុចភូមិ១ ឃុំកោះកាពិ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង