ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៤ របស់ខ្លួនក្រោមអធិបតីភាព លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំ ។សមាសភាពចូលរួមមានចំនួន ១២ នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ។ ដោយពិភាក្សាលើរបៀបវារៈនៃកិច្ចប្រជុំរួមមាន:
១/ពិនិត្យនិងអនុម័តកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំចូលរួម
២/ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី៤របស់ក្រុមប្រឹក្សាឃុំ
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា របស់រដ្ឋបាលឃុំ
៤/ពិភាក្សានិងអនុម័តលើការសម្ភាសន៍អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ
៥/បញ្ហាផ្សេងៗ
៦.បិទកម្មវិធី
ប្រភព: រដ្ឋបាលឃុំកោះកាពិ