ស្រុកកោះកុង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលក្នុងកិច្ចប្រជុំនោះបានពិភាក្សាលើ៖
១/ការពិនិត្យ និងកែសម្រួលសេចក្តីព្រាងក្រុមការងារ និងអនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះកុង
២/ការពិនិត្យ និងកែសម្រួលសេចក្តីព្រាងសមាសភាពក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យាស្រុកកោះកុង
៣/ពិនិត្យតាមដានដំណើការកិច្ចលទ្ធកម្មសាធារណៈ លើការងារផ្គត់ផ្គង់សម្ភារ ប្រេងរំអិល ការងារជួសជុលអគារសាលាស្រុកកោះកុង និងផ្លូវបេតុង សម្រាប់ឆ្នាំ២០២១
៤/ពិនិត្យខ្លឹមសារ និងនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកកោះកុង ឡើងវិញនូវចំណុចខ្វះខាត មុនបញ្ចូនទៅរដ្ឋបាលខេត្តកោះកុង
សមាសភាពចូលរួមមានលោក លោកស្រីអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលសាលាស្រុកកោះកុង។