រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានសហការជាមួយប៉ុស្តិ៍សុខភាពឃុំ ធ្វើការយកសំណាកអ្នកដែលពាក់ព័ន្ធផ្ទាល់និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ-19 សរុបចំនួន ៣៦នាក់ ស្រី ១៦នាក់ នៅប៉ុស្តិ៍សុខភាពឃុំ។

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលមកក្នុងសហគមន៍បន្តទៀត អាជ្ញាធរឃុំជ្រោយប្រស់ បានសហការជាមួយប៉ុស្តិ៍សុខភាពឃុំ បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣៦នាក់ ស្រី ១៦នាក់ នៅប៉ុស្តិ៍សុខភាពឃុំ ។ ក្រោយពីបានធ្វើតេស្តរួច ជាលទ្ធផល អវិជ្ជមានទាំងអស់គ្នា។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង