រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមសហការជាមួយអាជ្ញាធរភូមិឃុំ ចុះទទួលឡសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងរៀបចំតម្លើងទុក ដើម្បីត្រៀមធ្វើការសាងសង់

ព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមសហការជាមួយអាជ្ញាធរភូមិឃុំ ចុះទទួលឡសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងរៀបចំតម្លើងទុក ដើម្បីត្រៀមធ្វើការសាងសង់ ស្ថិតនៅទីតាំងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដោយមានការចូលរួមពីលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងជាអនុប្រធាន នៃអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩ តំណាងលោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធាន អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ មន្រ្តីក្រោមឱវាទចំនួន២រូប ចូលរួមផងដែរ ។

អត្ថបទទាក់ទង