រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុច ភិរ័ក្ស នាយករងសាខា និងសហការី បានចូលរួមវគ្គតម្រង់ទិសពីចម្ងាយតាមប្រព័ន្ធវីដេអូZOOMស្ដីអំពី ការរៀបចំ និងបទបង្ហាញសម្រាប់វគ្គសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ឡុច ភិរ័ក្ស នាយករងសាខា និងសហការី បានចូលរួមវគ្គតម្រង់ទិសពីចម្ងាយតាមប្រព័ន្ធវីដេអូZOOMស្ដីអំពី ការរៀបចំ និងបទបង្ហាញសម្រាប់វគ្គសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩ សម្រាប់បណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជានៅតាមបណ្ដាសាខា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយក នាយិកាសាខា និងមន្រ្តីក្រុមប្រតិបត្តិ ទាំង ២៥រាជធានី-ខេត្ត សរុបចំនួន ១២៤នាក់ ស្រី ៣៧នាក់។

គោលបំណងវគ្គតម្រង់ទិសពីចម្ងាយ៖
-លើកកម្ពស់ ចំណេះដឹង សមត្ថភាព និងជំនាញរបស់ជនបង្គោលផ្នែកសុខភាពផ្តោតលើសុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវ របស់សហគមន៍។
-ជនបង្គោលផ្នែកសុខភាពដែលបានបណ្ដុះបណ្ដាល មានលទ្ធភាពបើកវគ្គសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩ ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា។

អត្ថបទទាក់ទង