លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតលោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានសមាគមអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ព្រមទាំងសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង ចូលជួបសំដែងការគួរសម ក្នុងឱកាស នៃពិធីបុណ្យរ៉យ៉ាហាជ្ចី របស់បងប្អូនសាសនិកឥស្លាម។