រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសាច់ញាតិទាំងអស់​ ចំពោះមរណភាព​ ឯកឧត្តម​ វណ្ណ​ សាលី​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កោះ​កុង​ អាណត្តិ​ទី៣​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ​ ​សោកស្តាយ​ អាឡោះអាល័យ ជាមួយក្រុមគ្រួសារសាច់ញាតិទាំងអស់​ ចំពោះមរណភាព​ ឯកឧត្តម​ វណ្ណ​ សាលី​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កោះ​កុង​ អាណត្តិ​ទី៣​ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២១​ ដោយរោគាពាធ។

មរណភាព​របស់​ ឯកឧត្ដម​ វណ្ណ​ សាលី​ គឺជាការបាត់បង់ស្វាមី​ បីតា​ និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌​ ព្រមទាំងជាការបាត់បង់នូវឥស្សរជនមួយរូប​ ដែលធ្លាប់បានចូលរួមចំណែកក្នុងការអភិវឌ្ឍលើកិច្ចការងារជាច្រើននៅថ្នាក់ក្រោមជាតិ​ ដោយគ្មានថ្ងៃនឹងវិលត្រឡប់មកជារៀងរហូត។

នាងខ្ញុំ​ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម​ វណ្ណ​ សាលី​ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង