/ / /

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង ចុះសួសុខទុក្ខ និងនាំយកអំណោយទៅជូនមន្ត្រី កំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន

លោក មុំ ម៉ាលីកា ជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អមដោយលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យទូរទស្សន៍ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ មួយចំនួនទៅឱ្យមន្ត្រីការិយាល័យរដ្ឋបាល នៃមន្ទីរព័ត៌មានខេត្ត និងកូនចំនួន០៤នាក់ កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ។ ក្រោយពីបានសំណេះសំណាល អំពីសុខទុក្ខម លោកប្រធាន បានលើកទឹកចិត្តឱ្យមន្ត្រីដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឱ្យខិតខំថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងតាមដានស្ថានភាពប្រចាំថ្ងៃឱ្យបានទៀងទាត់ ប្រសិនបើមានការប្រែប្រួល ដូចជាក្តៅខ្លួន ក្អក ផ្តសាយ…។ល។ ត្រូវប្រញ៉ាប់ប្រញាល់ទូរស័ព្ទទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើតេស្តរកមើលវីរុសកូវីដ-១៩ គឺដើម្បីឱ្យដឹងច្បាស់ថា តើលទ្ធផល វិជ្ជមាន ឬអវិជ្ជមាន។ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោក ក៍បានផ្តល់នូវអំណោយមួយចំនួនផងដែរ ក្នុងនោះរួមមាន៖
១-អង្ករ១បាវ =២៥kg
២-ទឹកបរិសុទ្ធ ១កេស
៣-មី ១កេស
៤-សាច់ក្រក ១kg
៥-ត្រីងៀតផ្អែម ១kg
៦-ពងទា ៣០ គ្រាប់
៧-ទឹកត្រី ១យួរ
៨-ទឹកស៊ីអ៉ីវ ១យួរ ផងដែរ ។

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២ ១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ “មហោស្រពតន្រ្តីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន” និងអមដោយការបង្ហាញវប្បធម៏តន្រ្តីចម្រុះ កម្ពុជា-ចិន

  • ហេង គីមឆន/
    07/12/2025

    លោក ហាក់ ឡេង  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាទីតាំងគោលដៅ ប្រកបអាជីវកម្ម ដែលពាក់ព័ន្ធជនបរទេសធ្វើការងារ និងស្នាក់នៅ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា