ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលឃុំពាម សហការជាមួយមន្ត្រីក្រសួងបរិស្ថាន,មន្ត្រីរដ្ឋបាលជលផល និងអង្គការ UNIDO បានចុះមកជួបក្រុមប្រឹក្សាឃុំមេភូមិ និងគណៈកម្មការសហគមន៌ ដើម្បីសិក្សាបឋម លើផលិតផល ដែលមានសក្តានុពល សម្រាប់ចុះបញ្ជីជាផលិតផល សំគាល់ភូមិសាស្ត្រ ( J. I ) និងប្រជុំពិគ្រោះយោបល់ដើម្បីរៀបចំ ក្រុមជំនួញ និងផែនការផ្គត់ផ្គង់គ្រំចំពុះទា ជាមួយផ្សារម៉ាក្រូក្នុងឆ្នាំ ២០២១ (សម្របសម្រួលដោយគម្រោង និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) នៅឃុំពាមក្រសោប ។