រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ខេត្តកោះកុង បានចាត់មន្រ្តីការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស ធ្វើការសហការជាមួយទីប្រឹក្សាទទួលបន្ទុកកិច្ចការ កុងស៊ុលនៅស្ថានទូតកម្ពុជា នៃទីក្រុងបាងកក ដើម្បីបញ្ជូនពលករខ្មែរដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសថៃឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ

កោះកុង៖ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ៈ៣០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាព​សង្គម និងប្រឆាំងការជួញដូរមនុស្ស ធ្វើការសហការជាមួយលោក ខៃ លន ទីប្រឹក្សាទទួលបន្ទុកកិច្ចការ កុងស៊ុលនៅស្ថានទូតកម្ពុជា នៃទីក្រុងបាងកក ដើម្បីបញ្ជូនពលករខ្មែរដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើងទាំងសងខាង) នៅក្នុងប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការព្យាបាលបន្ត។

អត្ថបទទាក់ទង