រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះជំរុញដល់អាជីវករក្នុង ផ្សារប៉ាក់ខ្លង និងផ្សារភូមិថ្មី ចាំយាម

ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះផ្សព្វផ្សាយ និងជំរុញដល់អាជីវករក្នុង ផ្សារប៉ាក់ខ្លង និងផ្សារភូមិថ្មី ចាំយាម ដើម្បី÷
១,ណែនាំអោយអាជីវករលក់ដូរទាំងអស់គ្នាទៅធ្វើ Rapid tes
២,ណែនាំអាជីវករអោយចេះរបៀបទទួលលុយ និងរបៀបអាប់លុយក្នុងដំណាក់កាល កូវីដ-១៩ ។
៣,ចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ៣ការពារ ៣ កុំ អោយបានជាប់ជាប្រចាំ ។

អត្ថបទទាក់ទង