ព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់ខ្លង បានទទួលអំណោយពី លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ខេត្តកោះកុង និងក្រុមការងារ ដែលមានគ្រឿងឧបភោគបរិភោគ ចំនួន ៩១ឈុត ក្នុងមួយឈុតៗមានដូចជា ÷ អង្ករ១បាវ=២៥Kg ,ទឹកស៊ីអ៊ីវ ៣ដប, មី ៣កញ្ចប់, ត្រីខ ៣កំប៉ុង ,អំបិលអ៊ីយ៉ូត ២កញ្ចប់ ដើម្បីចែកជូន គ្រួសារកំពុងធ្វើចត្តាឡីស័កក្នុងឃុំប៉ាក់ខ្លង ។