រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី “ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី "ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត" តាមរយៈ Zoom ដែលរៀបចំដោយ អង្គការតម្លាភាពកម្ពុជា។

វេទិកាស្ត្រី និងយុវជន ស្តីពី «ការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត- គឺ ជាកម្មវិធីមួយរបស់អង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិពីសហភាព អឺរ៉ុប E និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត SIDA ។ វេទិកានេះមានគោលបំណងលើកកម្ពស់ ចំណេះដឹងរបស់ស្ត្រី និងយុវជន អំពីសមភាពយេនឌ័រ សារៈសំខាន់ និងការជម្រុញឲ្យមានការចូលរួមរបស់ស្ត្រី និង យុវជនក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ។

ស្ត្រី និង យុវជនសរុបចំនួន ១០០ នាក់(ស្ត្រី ៦០នាក់ និងបុរស ៤០នាក់) ដែលជានិស្សិត/បុគ្គលិក ពីបណ្ត ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ក្នុងស្រុកមួយចំនួននៃខេត្តគោលដៅខាងលើ ត្រូវបានអញ្ជើញចូលរួមក្នុង វេទិកាក្នុងឆ្នាំ២០២១នេះ ។ វេទិកានេះគឺជាវេទិកាសាធារណៈតាមប្រព័ន្ធអនឡាញ Zoom ដែលអង្គការតម្លាភាពកម្ពុជា នឹងផ្សព្វផ្សាយព័ត៌មានទាំងនេះ ដល់បណ្តាញយុវជនដែលខ្លួនមាននៅតាមបណ្តាខេត្តគោលដៅ ខេត្តផ្សេងៗ និងក្នុង រាជធានីភ្នំពេញ ។ ស្ត្រី និង យុវជនទាំង ១០០នាក់ នឹងទទួលបានចំណេះដឹង ជួប និងមានឱកាសជជែកពិភាក្សាជាមួយ វាគ្មិនជំនាញលើប្រធានបទផ្សេងៗដែលត្រូវបានរៀបចំឡើងដើម្បីអប់រំ ជម្រុញការចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងការកសាងសមត្ថភាពរបស់ពួកគេ៕

អត្ថបទទាក់ទង