រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ និងក្រុមយុវជន ស.ស.យ.ក វិស័យសង្គមកិច្ច ប្រគល់អំណោយជូនអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ដើម្បីផ្ដល់ជូនដល់គ្រួសារកំពុងជួបការលំបាកក្នុងអំឡុងពេលជាប់ធ្វើចត្តាឡីស័ក

កោះកុង៖ ថ្ងៃអង្គារ ៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ និងក្រុមយុវជន ស.ស.យ.ក វិស័យសង្គមកិច្ច ចំនួន ១០រូប ស្រី ០៣រូប ដោយមានការចូលរួមពីលោក នាម​ យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ ប្រគល់អំណោយជូនអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ដើម្បីចុះជួយផ្ដល់អំណោយជូនដល់គ្រួសារកំពុងជួបការលំបាកក្នុងអំឡុងពេលជាប់ធ្វើចត្តាឡីស័កចំនួន ៧៤គ្រួសារ ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន ។

អត្ថបទទាក់ទង