ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ ប្រចាំខែមិថុនា ឆ្នាំ២០២១ និងអ្នកចូលរួមសរុប ១១នាក់ ស្រី ៦នាក់ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។