រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក សុធន សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ កាន់ ចន្ទ្រាផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះសរុប ១១គ្រួសារ រស់នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង៖
(អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា)

ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយលោក ឡេក សុធន សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ កាន់ ចន្ទ្រាផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះសរុប ១១គ្រួសារ រស់នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះលោក ឡេក សុធន សមាជិកគណៈកម្មាធិការអនុសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខា នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាផ្តល់ជូនសរុប១១គ្រួសារទទួលបាន៖
អង្ករ ១៤បាវ មី១១កេស ប្រេងឆា១១ដប ទឹកស៊ីអី១១យួរ ត្រីខ ១១យួរ ប៊ីចេង ២២កញ្ចប់ សារុង១១ ក្រមា១១ និងថវិកាក្នុងមួយគ្រួសារៗទទួលបាន ១៥០.០០០រៀលដូចៗគ្នាផងដែរ។

អត្ថបទទាក់ទង