រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ និងបុគ្គលិកសង្គម ចូលរួមពិធីផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ របាយការណ៍ស្ដីពីការអនុវត្តផែនការសកម្មភាពធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការសមាហរណកម្មកុមារ តាមរយៈប្រព័​ន្ធអនឡាញ

កោះកុង៖ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីបង្គោលការិយាល័យកុមារ និងយុវនីតិសម្បទា និងបុគ្គលិកសង្គម ចូលរួមពិធីផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ របាយការណ៍ស្ដីពីការអនុវត្តផែនការសកម្មភាពធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការសមាហរណកម្មកុមារ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្ដម នឹម ថូត រដ្ឋលេខាធិការប្រចាំការ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដែគូពាក់ព័ន្ធ ។

អត្ថបទទាក់ទង