រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង សេចក្ដីព្រាង ដីកាស្ដីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយ:ពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៣ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនត្យ ពិភាក្សា និងអនុម័ត ប្រធានបទ ទីកន្លែង កាលបរិច្ឆេទ និងសមាសភាពចូលរួម សម្រាប់ប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២១
៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែមិថុនា ឆ្នាំ២០២១
៥.ពិនិត្យ ពិភាក្សា និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់ប្រចាំខែមេសា ឧសភា និងមិថុនា ឆ្នាំ២០២១
៦.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង