ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ការចុះពិនិត្យដំណើការចាក់វ៉ាក់សាំងនេះ ក៏មានការចូលរួមពី លោកអភិបាលស្រុកកោះកុង និងក្រុមការងារ ព្រមទាំងអ្នកពាក់ព័ន្ធ។ តាមរយៈការចុះពិនិត្យ ឃើញថា មានការរៀបចំទីតាំងបានសមស្របល្អ ប្រជាពលរដ្ឋបានចូលរួមតាមការគ្រោងទុក ចំណែកដំណើរការចាក់វ៉ាក់សាំងក៏មានភាពរលូនល្អ៕