រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារគណ:កម្មាការ ស.អ.ក ស្រុក ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ថន ឃិន មេបញ្ជាការសឹករងស្រុកស្រែអំបិល និងជាអនុប្រធានគណ:កម្មាធិការ ស.អ.ក ស្រុកស្រែអំបិល បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសាសពលោក ថាន់ ឆើត ភេទប្រុស អាយុ៥៩ឆ្នាំ ជានិវត្តន៍ជន

ក្រុមការងារគណ:កម្មាការ ស.អ.ក ស្រុក ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ថន ឃិន មេបញ្ជាការសឹករងស្រុកស្រែអំបិល និងជាអនុប្រធានគណ:កម្មាធិការ ស.អ.ក ស្រុកស្រែអំបិល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណ:គម្មាធិការ ស.អ.ក ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមដោយ:
១-លោកវ.ទោ ឈន សុខុម អធិការរង និងជាលេខាធិការ គណ:កម្មាធិការ ស.អ.ក ស្រុកស្រែអំបិល
២-ក្រុមប្រឹក្សាឃុំ
៣-សមាជិកភូមិ
៤-ក្រុមការងារ ស.អ.ក ស្រុក និងឃុំ
បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសាសពលោក ថាន់ ឆើត ភេទប្រុស អាយុ៥៩ឆ្នាំ ជានិវត្តន៍ជន បានទទួលមរណ:ភាព កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦:០០នាទីល្ងាច ស្លាប់ដោយសារជំងឺលើសឈាម នៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះដែរក្រុមការងារថ្នាក់ស្រុកបានប្រគល់ថវិកាមានដូចខាងក្រោម:
+ថវិការបេឡាមរណ:សង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល)
+ថវិការបស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ៥០០,០០០រៀល(ប្រាំសែនរៀល)
+ ថវិការបស់សប្បុរសជន ៣០០,០០០រៀល(បីសែនរៀល)៕

អត្ថបទទាក់ទង