រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃរដ្ឋបាលខេត្តកោះកុង រៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត

អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃរដ្ឋបាលខេត្តកោះកុង រៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត

តបតាមការណែនាំ និងចាត់តាំងរបស់លោកជំទាវ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានលេខាធិការដ្ឋាន នៃអនុគណ:កម្មការ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុកនីមួយៗ តាមកាលបរិច្ឆេទ និងទីតាំងកំណត់ ដែលបានកំណត់ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុក។

ជាលទ្ធផល នៃការអនុវត្តការងារកន្លងមក សកម្មភាពការងារត្រូវបានបំពេញដោយរលូនតាមផែនការគ្រោងទុក។

ក្នុងដំណើរការចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងខាងលើផងដែរ លោកប្រធានដឹកនាំបេសកកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង(ស.ស.យ.ក ខេត្ត) បានសហការអនុវត្តដ៏ប្រសើរក្រៃលែង ក្នុងការរៀបចំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្ត តាមកាលបរិច្ឆេទ និងផែនការគ្រោងទុក៕

អត្ថបទទាក់ទង