លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មករ កម្មការនី និងអ្នកវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
សូមបញ្ជាក់ថាក្រុមមនុស្សគោលដៅមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ មានចំនួន ៨៨,៥២៦នាក់ ស្រី៤៤,៧៦៦នាក់ អ្នកវិនិយោគ និងកម្មករ កម្មការនី បំរើការងារនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសកោះកុង តំបន់យូញៀន និងវិស័យឯកជន មានចំនួន ២១,០៨៦នាក់ ស្រី៨,៥១២នាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តសរុបចំនួន១១,៧៩៩នាក់ ស្រី៤,២៦២នាក់ នៅសល់ ៩៧,៨១៣នាក់ ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕