រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យ ​នៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យ​នៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom។
សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចគាំទ្រពី​អង្គការយូនីសេហ្វ (UNICEF) ក្នុងគោលបំណងបណ្តុះបណ្តាល​មន្រ្តី ឬជនបង្គោលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពីរបៀបប្រើប្រាស់ បញ្ចូល កត់ត្រាទិន្នន័យ ពិនិត្យ និងតាមដានការអនុវត្តនៅក្នុងប្រព័ន្ធទិន្នន័យ​នៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងមហាផ្ទៃទើបតែរៀបចំឡើង។ ទន្ទឹមនេះ សិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអង្គការយូនីសេហ្វ និងតំណាងរដ្ឋបាលរាជធានី ខេត្ត រួមមាន អភិបាលរងរាជធានី ខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ មន្រ្តីទីចាត់ការផែនការ និងវិនិយោគ មន្រ្តីទីចាត់ការហិរញ្ញវត្ថុ និងមន្រ្តីនៃអង្គភាពលទ្ធកម្ម សរុបប្រមាណជាង ១៥០រូប៕

អត្ថបទទាក់ទង