ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោកស្រី នាង គុន មេឃុំពាមក្រសោប សហការណ៍នឹងពេទ្យមណ្ឌលសុខភាពប៉ាក់ខ្លង និងពេទ្យបង្អែកខេត្ត ចុះពិនិត្យ និងបានរកឃើញវិជ្ជមានកូវីដ-១៩ មួយនាក់ លើកុមារាឈ្មោះ ខន ថនចាន់វាសនា ភេទប្រុស អាយុ ១ឆ្នាំ ៦ខែ នៅភូមិពាមក្រសោប១ ដោយបានឆ្លងកូវីដ-១៩ ពីឪពុក ឈ្មោះ អេក ថន និងម្តាយឈ្មោះ រុណ ស្រីពៅ ដែលមានវិជ្ជមានកូវីដ-១៩ (កំពុងព្យាបាលនៅវិទ្យាល័យចាំយាម) ក្នុងក្រុមគ្រួរសារនោះមានសមាជិក៦ ហេីយនៅពេលនេះកូនក្មេងនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជាមួយឪពុកម្តាយនៅមណ្ឌលព្យាបាលជម្ងឺកូវីដកម្រឹតស្រាល វិទ្យាល័យចាំយាម ។
សូមបងប្អូនទាំងអស់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ តាមវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ជានិច្ច ។