ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំក្រុមប្រឹក្សាឃុំ ចុះផ្តល់នូវគ្រឿងឧបភោគបរិភោគដល់គ្រួសារអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥គ្រួសារ ដែលត្រូវធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ត្រីខកំប៉ុង ទឹកស៊ីអ៉ីវ និងម៉ាស នៅឃុំប៉ាក់ខ្លង។