រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី ដោយមានការចូលរួម ពីលោក ទូ សាវុធ និងលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំបានដំណើរការល្អ ព្រមទាំងចូលរួមពិភាក្សាយ៉ាងផុលផុស និងគ្រប់ជ្រុងជ្រោយ ពី សមាជិក នៃអង្គប្រជុំ ដោយបានសម្រេច និងឯកភាពលើរបៀបវារៈដូចតទៅ ៖
១-រដ្ឋបាលខេត្តកោះកុង ត្រូវរៀបចំលិខិតជម្រាបជូនភាគីខេត្តត្រាត ផ្អែកតាមខ្លឹមសារ នៃលិខិត លេខ ២៨១ សខ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ទោះកិច្ចការដែលយើងកំពុងបានអនុវត្ត បាន សមស្របទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដោយ។
២-របាយការណ៍ស្តីពីចំនួនអ្នកចាក់វ៉ាក់សាំងរួច គិតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អាយុ ១៨ ឆ្នាំឡើង បានចំនួន ១១,៧៩៩ នាក់ ក្នុងនោះស្រី ៤,២៦២ នាក់(មន្ទីរសុខាភិបាល និងក្រសួងការពារជាតិ។
៣-ការរៀបចំដំណើរការចាក់វ៉ាក់សាំង នៅទីតាំងអាទិភាព បានកំណត់ដូចខាក្រោម ៖
-តំបន់សេដ្ឋកិច្ចពិសេសកោះកុង នៅតាមរោងពិសារអាហារនីមួយៗ របស់ក្រុមហ៊ុនទាំង ៦
-ក្រុងខេមរភូមិន្ទ ត្រៀមទីតាំងចំនួន ២ រួមមាន កាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង និងមជ្ឈមណ្ឌល ស៊ូននឹង។
-ស្រុកមណ្ឌលសីមា ត្រៀមទីតាំងចំនួន ៣ រួមមាន វត្តចាំយាម សាលាបថមសិក្សានាងកុក វត្តប៉ាក់ខ្លង។
-នៅស្រុកគិរីសាគរ ត្រៀមទីតាំងចំនួន ៣ រួមមាន តំបន់ក្រុមហ៊ុនយូញៀន វិទ្យាល័យកោះស្តេច និងសាលាបឋមសិក្សាកូនកុក។
-នៅស្រុស្រែអំបិល ត្រៀមទីតាំងចំនួន ៣ រួមមាន សាលាបឋមសិក្សាស្រែអំបិល សាលាបឋម សិក្សាជីខលើ សាលាបឋមសិក្សាជីខក្រោម។
ដោយឡែក ស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកបូទុមសាគរ បានត្រៀមទីតាំងសម្រាប់ចាក់ ៖
-ស្រុកកោះកុង ត្រៀមទីតាំងចំនួន ៤ រួមមាន សាលាបឋមសិក្សាតាតៃ វិទ្យាល័យ រុង ផ្លាមកេសន ត្រពាំងរូង សាលាបឋមសិក្សាជ្រោយប្រស់ សាលាបឋមសិក្សាឡាំដាំ។
-ស្រុកថ្មបាំង ត្រៀមទីតាំងចំនួន ៣ រួមមាន អនុវិទ្យាល័យឬស្សីជ្រុំ សាលាបឋមសិក្សាជំនាប់ និងសាលាបឋមសិក្សាជីផាត។
-ស្រុកបូទុមសាគរ ត្រៀមទីតាំងចំនួន ៣ រួមមាន សាលាបឋមសិក្សាថ្មស សាលាបឋមសិក្សា តានូន និងវិទ្យាល័យអណ្តូងទឹក៕

អត្ថបទទាក់ទង