រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោមបានដឹកនាំក្រុមការងារសុខភាពឃុំ ចុះពិនិត្យនិងវាស់កំដៅប្រជាពលរដ្ឋនៅភូមិអន្លង់វ៉ាក់

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2021 ដោយបានចង្អុលបង្ហាញពីលោក ជា សូវី អភិបាលស្រុក លោក ធិន សម្បត្តិ មេឃុំ និងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំបាន៖1- យកកំដៅប្រជាពលរដ្ឋឈ្មោះ ម៉ោល សម្ភស្ស ភេទ ប្រុស អាយុ 25ឆ្នាំ ជាមេការ តំណាងអោយកម្មករទាំង16 នាក់ ស្រី 2 នាក់មកពីភូមិទី6 សង្កាត់ទី4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីងាយស្រួលរដ្ឋបាលឃុំអោយពួកគាត់សំរាកនៅសាលារៀនហើយនាក់មួយចំនួនទៀតដេកក្នុងឡានចាំសម្ភារៈ។ និងនៅថ្ងៃនេះដែរក៏បានបន្តចុះយកកម្តៅអ្នកទាំង ០៣ ដែលកំពុងធ្វើចត្តាឡីស័កមានឈ្មោះដូចខាងក្រោម:

1- ឈ្មោះ ប៉ិល ច័ន្ទរិទ្ធី ភេទ ប្រុស អាយុ 38 និងប្រពន្ធឈ្មោះ ស៊ុន ទូច អាយុ 37ឆ្នាំ មកពីមន្ទីរពេទ្យនាគព័ន្ធ ភ្នំពេញ ។ 2- ឈ្មោះ ឡុង ចំរើន ភេទ ប្រុស អាយុ 19 ឆ្នាំ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 3- ឈ្មោះ ប៉ិល ចាន់ធួន ភេទ ប្រុស អាយុ 24 ឆ្នាំ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម មកពីមណ្ឌលកែប្រែឱកាសខ្ញុំ ភ្នំពេញ ។ អ្នកខាងលើមានកម្តៅធម្មតា ។

ប្រភព: សន សេង

អត្ថបទទាក់ទង