ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំមន្រ្ដីរាជការ ការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុកប្រចាំខែមិថុនា ក្រោមអធិបតីភាព លោក ទួន ឱទី អភិបាលស្ដីទី តំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុក ក្នុងនោះដែរក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុកលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក និងមន្ត្រីសាលាស្រុក ចំពោះរបៀបវារៈរួមមាន៖
១.ការបំពេញតួនាទី ភារកិច្ច របស់មន្រ្ដីតាមបណ្ដាការិយាល័យ និងអង្គភាព ដែលសម្រេចបាន
២.បញ្ហាប្រឈម និងសំណូមពរក្នុងការបំពេញតួនាទី ភារកិច្ច
៣.ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩
៤.ពិភាក្សាបញ្ហាផ្សេងៗ