រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការចង្អុរបង្ហាញពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍ សាខាខេត្តកោះកុង រួមជាមួយសហការរី បាននាំអំណោយជូន មណ្ឌលព្យាបាលជំងឺកូវីដ១៩ វិទ្យាលយ័ស្រែអំបិល ស្រុកស្រែអំបិល


ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត១៩ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ តាមការចង្អុរបង្ហាញពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍ សាខាខេត្តកោះកុង រួមជាមួយសហការរី បាននាំអំណោយជូន
មណ្ឌលព្យាបាលជំងឺកូវីដ១៩ វិទ្យាលយ័ស្រែអំបិល ស្រុកស្រែអំបិល នូវអំណោយ៖ អង្ករ៨បាវស្មេី៤០០គីឡូក្រាម មី ១០កេស ម៉ាស់ ១,៥០០បន្ទះ ទឹកបរិសុទ្ធ ១០០យួរ ថវិកាចំនួន៤០០.០០០៛ (បួនរយពាន់រៀលគត់) ថវិកាឧបត្ថម្ភប្រជាការពារចំនួន ១០០.០០០៛ (មួយរយពាន់រៀលគត់)

ពិធីនេះមានការចូលរួមទទទួលស្វាគមន៍ពី លោក ហុង ប្រុស អភិបាលរងនៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយ លោក សៀង សុទ្ធមង្គល ប្រធាន(អ.យ.ក)ស្រុកស្រែអំបិល និង លោក ខៀវ សវ៉ុន ប្រធានរដ្ឋបាលមន្ទីពេទ្យបង្អែកស្រែអំបិល រួមទាំងមន្ត្ត្រី

រាជកា គ្រូពេទ្យ គ្រូបង្រៀនប៉ូលីសនិងប្រជាការពារផងដែរ។ លោកអភិបាលរងស្រុកស្រែអំបិលសុទ្ធតែបង្ហាញនូវក្តីសប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណ លោកប្រធាន សមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់។

លោក ហុង ប្រុស អភិបាលរងនៃគណៈអភិបាលស្រុកស្រែអំបិល បានថ្លែងអំណរអរគុណដល់សមាគមរាជ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង