លោកមេបញ្ជាការ មេបញ្ជាការរង កងវរសេនាតូចលេខ ៣ ការពារព្រំដែនគោកខេត្តកោះកុង បានរៀបចំការអប់រំ និងផ្សព្វផ្សាយ អំពីវិធានការបង្ការមេរោគឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងការណែនាំរបស់អាជ្ញាធរខេត្តកោះកុង ក្នុងការទប់ស្កាត់ ការរាលដាលនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង ជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន ក្នុងតំបន់អង្គភាពគ្រប់គ្រង ដែលមានកម្លាំងចូលរួមសរុប ១៨៦ នាក់ កងទ័ពចំនួន ៩៤នាក់ គ្រួសារទ័ពនិងប្រជាពលរដ្ឋ ៩២ នាក់។