លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដោយមានសមាសភាព លោកប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកថ្មបាំង លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយកឧទ្យានជាតិ លោកនាយកទីចាត់ការអន្តរវិស័យ និងអស់លោកមួយចំនួនទៀតបានចូលរួម។
កិច្ចប្រជុំមានរបៀបវារៈពីរគឺ ១-សំណើរបស់លោក ប៊ុត បឿន ស្នើសូមប្រមូលទិញ និងដឹកញ្ជូនអនុផលព្រៃឈើ ពីសហគមន៍មូលដ្ឋានក្នុងស្រុកថ្មបាំង និង ២-ពាក់ព័ន្ធលិខិតលេខ ២៥៨ សជណរបស់ក្រសួងបរិស្ថាន។
បន្ទាប់ពីលោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានជម្រាបជូនអំពីរបៀបវារៈទាំងពីរ និងបានស្នើឲ្យសមាជិកអង្គប្រជុំចូលរួមយោបល់ ក្រោយពីសមាជិកបានចូលរួមយោបល់ពាក់ព័ន្ធរបៀបវារៈទាំងពីររួចមក បានសម្រេចដូចខាងក្រោម៖
១/ធ្វើលិខិតជម្រាបទៅលោក ប៊ុត បឿន ឲ្យទៅទំនាក់ទំនង ជាមួយមន្ទីរបរិស្ថានអំពីនីតិវិធីដោយអនុវត្តទៅតាមលិខិតលេខ: ២៥៨សជណ
២-ការប្រមូលទិញ និងដឹកជញ្ជូនអនុផលព្រៃឈើត្រូវធ្វើការទំនាក់ទំនង ជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទអំពីលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន៕