រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីវិធានការពារជំងឺកូវីដ-១៩ តាមរោងចក្រទាំងអស់ ក្នុងតំបន់ នឹងការចាក់វ៉ាក់សាំង ជូនកម្មករនាពេលខាងមុខ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីវិធានការពារជំងឺកូវីដ-១៩ តាមរោងចក្រទាំងអស់ ក្នុងតំបន់ នឹងការចាក់វ៉ាក់សាំង ជូនកម្មករនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរសុខាភិបាល និងរដ្ឋបាលស្រុកមណ្ឌលសីមា ព្រមទាំងរដ្ឋបាលតំបន់ និងរោងចក្រក្នុងតំបន់ទាំងអស់ កិច្ចប្រជុំនេះក្រោមការសម្របសម្រួលដោយលោក យក់ សង្វាតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងឱកាសនោះផងដែរ តាមរបាយការណ៍រដ្ឋបាលរោងចក្រ បានបញ្ជាក់ថាកម្មករទាំងអស់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងគ្រប់ៗគ្នា ព្រមទាំងបានត្រៀមលក្ខណៈរួចជាស្រេច ដូចជាអត្តសញ្ញាណប័ណ្ណ រោងចក្រក៏បានត្រៀមទីតាំងផងដែរ ហើយក៏ស្នើសូមឱ្យបានចាក់វ៉ាក់សាំងឱ្យបានឆាប់ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សម្រាប់កម្មកររោងចក្រទាំងអស់ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ ការពារ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាប្រចាំ៕

អត្ថបទទាក់ទង