លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី ធនាគារ ABA សាខាកោះកុង
លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ទឹកចិត្តសប្បុរស ធនាគារ ABA សាខាខេត្តកោះកុង ដែលបានចូលរួមឧបត្ថម្ភនូវ អាល់កុលចំនួន ២ កាន ស្មើនឹង ៦០ លីត្រ ម៉ាស់ចំនួន ២០ ប្រអប់ ទឹកបរិសុទ្ធវីតាល់ចំនួន ១០កេស ជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង។