លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួល គ្រឿងឧបភោគ បរិភោគពីសប្បុរសជន
លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង លោកជំទាវ ខៀវ ខេមរី អគ្គនាយិកា សាលាអន្តរជាតិខេម និងឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី និង លោកជំទាវ វ៉ា សុជិន អគ្គនាយិកា ក្រុមហ៊ុន Best Life Product C., Ltd ផ្ទះត្រចៀកកាំ ព្រមទាំងលោក អុិច សុខមនី និង លោកស្រី និងលោកស្រី ខឹមចិន និង ស្វាមី ក្រុមហ៊ុន ឡឺឡេហ្សារប្លើ បានឧបត្ថម្ភ អង្ករ ២ តោន ទឹកត្រី ទឹកសុីអុីវ ទឹកម្ទេស ៣០០ ឈុតស្មើរនឹង ៧៥ កេស មី ៥០ កេស និងត្រីខ ៥០ យួរ ទឹកសុទ្ធ ១០០ កេស ទាំងនេះជាទឹកចិត្តសប្បុរស ដែលបានចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។