រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រៀបចំ​វគ្គបណ្ដុះបណ្ដាលការអនុវត្តអត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការស្នើសុំថ្នាក់ស្រុក ឃុំឆ្នាំ២០២១​ នៅរដ្ឋបាលស្រុកគិរីសាគរ

ថ្ងៃព្រហស្បត្តិ៍២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលស្រុកគិរីសាគរ បានសហការជាមួយមន្ទីរផែនការខេត្តកោះកុង រៀបចំបណ្ដុះបណ្ដាលវគ្គបំប៉នថ្នាក់ស្រុក ឃុំស្ដីពីនីតិវិធី អនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តតាមការស្នើសុំ និងការប្រើប្រាស់ឧបករណ៍តាប្លេត តាមបណ្ដាក្រុងស្រុកឆ្នាំ 2021 ក្នុងស្រុកគិរីសាគរ ស្ថិតក្រោមអធិបតីភាព លោក ជាប៊ុនធឿន អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក លោក ជា ស៊ីត្រា អនុប្រធានមន្ទីរផែនការខេត្ត ដោយមានការអញ្ជើញចូលរួមពី គ្រូបង្គោលខេត្ត លោកប្រធានការិ.គាំទ្រឃុំសង្កាត់ លោកអនុប្រធាន លោក-លោកស្រី ក្រុមប្រឹក្សាឃុំ លោកមេឃុំទាំង៣ និងស្មៀនឃុំ ដែលមានសមាសភាពចូលរួមសរុប ២០/ស្រី០៥នាក់។

អត្ថបទទាក់ទង