លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីកំណត់យកទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជាមួយគ្នានេះលោកជំទាវអភិបាលខេត្ត បានជម្រុញឱ្យមន្ត្រីមន្ទីរជំនាញពន្លឿន ក្នុងវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋាន ឱ្យបានលឿន ដើម្បីចាប់ផ្តើមសាងសង់នៅពេលខាងមុខឆាប់ៗនេះ៕