លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញជួបពិភាក្សា ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមយុទ្ធនាការចាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៅខេត្តកោះកុង។
លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់ឯកឧត្តមប្រធានក្រុមការងារ និងសមាជិកទាំងអស់ ដែលជាអ្នកស្ម័គ្រចិត្តមកបំពេញការងារស្ម័គ្រចិត្ត នៅខេត្តកោះកុង ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យា ដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា និងផែនការ ដែលបានគ្រោងទុក ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី បងប្អូន ជាក្រុមការងារស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងធនធាន មកបំពេញការងារនាពេលនេះ ហើយក្រុមការងារស្ម័គ្រចិត្ត ត្រូវរៀបចំទីតាំង នៅស្នាក់ការកាកបាទក្រហមកម្ពុជា សាខាខេត្តកោះកុង បងប្អូនស្នាក់នៅសណ្ឋាគារ អេប៉ិច ដែលបានផ្តល់សម្រាប់ក្រុមការងារ ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកោះកុង៕