ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែមីនា ឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ខែមេសា ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរ។ ក្នុងកិច្ចប្រជុំនេះដែរ លោកស្រីប្រធានមន្ទីរ បានផ្សព្វផ្សាយនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០១សរណន ស្ដីពី ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យ លេខ៤១អនុក្រ.បក ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។