រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារស្រាវជ្រាវបុគ្គល និងទីតាំង ចំណុះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត បានចុះពិនិត្យទីតាំងចត្តាឡីស័ក(មណ្ឌល១) ក្នុងក្រុមហ៊ុនយ៉ូញៀន ឌីវេលឡុបមែន គ្រុប ខូអិលធីឌី ស្ថិតក្នុងស្រុកបូទុមសាគរ និងស្រុកគិរីសាគរ

ក្រុមការងារបានចុះពិនិត្យទីតាំងចំនួន ០៨ ទីតាំង ដែលបាននឹងកំពុងធ្វើចក្តាឡីស័ក និងបានធ្វើ ចក្តាឡីស័ក ដែលមានទីតាំងក្នុងមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងក្រុមហ៊ុន យ៉ូញៀន ឌីវេលឡុប មែន គ្រុប ខូអិលធីឌី ស្ថិតក្នុងស្រុកបូទុមសាគរ និងស្រុកគិរីសាគររួមមាន៖
១.ទីតាំងគម្រាងអភិវឌ្ឍន៍ឈូងសមុទ្រវែង
២.ទីតាំងអគារស្នាក់នៅរបស់កម្មករ ក្នុងគម្រោងឈូងសមុទ្រវែង
៣.ទីតាំងសណ្ឋាគារបូទិកតារាសាគរ
៤.ទីតាំងអគារស្នាក់នៅរបស់កម្មករ ក្នុងគម្រោងអាកាសយានដ្ឋាន
៥.ទីតាំងអាកាសយានដ្ឋាន
៦.ទីតាំងអគារ ៥ ជាន់
៧.ទីតាំងអគារបុរី(XING YUE HAI AN)
៨.ទីតាំងសណ្ឋាគារហូវសាន(ការិយាល័យ)។

ជាលទ្ធផលបឋម មានទីតាំងចំនួន ០៨ទីតាំង ដែលបានធ្វើចក្តាឡីស័ក និងយកសំណាកចំនួន ០២លើកចំពោះអ្នកពាក់ព័ន្ធ ដោយទទួលលទ្ធផលអវិជ្ជមានទាំងអស់។ ចំពោះលទ្ធផលខាងលើនេះ គឺបានផ្តល់នូវទល្ហីករណ៍យ៉ាងសំខាន់ចំពោះក្រុមការងារធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងការពិនិត្យលទ្ធភាពបង្រួមដែនចក្តាឡីស័ក ចំពោះទីតាំងដែលមិនពាក់ព័ន្ធនានា៕

អត្ថបទទាក់ទង