រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយនិងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយនិងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​។

ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ​ និងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ចំនួន​ ០១ទីតាំង​បន្ថែមទៀត​ នៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​​។

លោក​នាយក​រងរដ្ឋបាល​សាលាខេត្ត បានជំរុញឱ្យមានការផ្សព្វផ្សាយបន្ត​ និងអនុវត្តឱ្យបានជាប្រចាំនូវការស្គេន​ QR Code​ រាល់​ការ​ចេញ​ ចូលទីតាំងរបស់ខ្លួន ហេីយ​ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕

អត្ថបទទាក់ទង