រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជួសជុលទីលានផ្លូវយុទ្ធជន ខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតចំនួន ៤៤៧សព ក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជួសជុលទីលានផ្លូវយុទ្ធជន ខេត្តកោះកុង។

អត្ថបទទាក់ទង