រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមអធិការកិច្ចក្រសួងព័ត៌មាន ដឹកនាំដោយលោក អ៉ឹម នរិន្ទរិទ្ធ អធិការ នៃអធិការដ្ឋាន បានចុះមកធ្វើអធិការកិច្ចនៅមន្ទីរព័ត៌មានខេត្តកោះកុង

ក្រុមអធិការកិច្ចក្រសួងព័ត៌មាន ដឹកនាំដោយលោក អ៉ឹម នរិន្ទរិទ្ធ អធិការ នៃអធិការដ្ឋាន បានចុះមកធ្វើអធិការកិច្ចនៅមន្ទីរព័ត៌មានខេត្តកោះកុង ដើម្បីត្រួតពិនិត្យមើលការអនុវត្តកិច្ចការរដ្ឋបាលប្រចាំថ្ងៃ និងដើម្បីស្វែងយល់អំពីដំណើរការអនុវត្តការងារ សហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្តកិច្ចពាក់ព័ន្ធនានាក្នុងខេត្ត។ ជាមួយគ្នានេះក្រុមការងារក៍ចង់ដឹងអំពីការចូលរួមចំណែកក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍តាមរយៈការផ្សព្វផ្សាយព័ត៌មាន សារអប់រំអំពីជំងឺកូវីដ-១៩ ជូនសារធារណៈជន ឱ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រសួងសុខាភិបាល អនុវត្តនូវវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនឱ្យជៀសផុតពីជំងឺដ៍កាចសាវនេះ។ ជាមួយគ្នានេះក្រុមអធិការកិច្ចក៏បានចង្អុលបង្ហាញ និងតម្រង់ទិសមួយចំនួនដល់មន្ទីរដើម្បីយកទៅអនុវត្តការងារបន្តប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង