រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី​ ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០១រូប ចូលរួម កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការ ស្ដីពីការការពារជូនស្ដ្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅទីស្ដីការក្រសួងកិច្ចការនារី

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២១
លោកស្រី សុខ សុធាវី​ ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០១រូប បានចូលរួម កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការ ស្ដីពី "ការការពារជូនស្ដ្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ" ក្នុងគោលបំណង៖ (១)បង្កើនកិច្ចសហប្រតិបត្តិការ កែសម្រួលនីតិវិធី និងដោះស្រាយបញ្ហាមួយចំនួន ដើម្បីពន្លឿនសំណុំរឿងជនរងគ្រោះតាមផ្លូវច្បាប់ និងជៀសវាងការយឺតយ៉ាវដល់ដំណើរការការពារក្តី (២) បង្កើនការគ្រប់គ្រងព័ត៌មាន ទិន្នន័យទាក់ទងអំពើហិង្សាយេនឌ័រដែលទទួលបានសេវាការពារក្តីតាមផ្លូវច្បាប់ គុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងជារដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម សរុប ៧៨នាក់ (ស្ត្រី ៦១នាក់) ជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក.ជ.ក.ស. អគ្គនាយកនាយកដ្ឋានអភិវឌ្ឍន៍សង្គម មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំក្រសួងកិច្ចការនារី ប្រធានមន្ទីរ និងមន្រ្តីនគរបាលយុត្តិធម៌នៃមន្ទីរកិច្ចការនារីរាជធានី ខេត្ត ទាំង២៥ តំណាងគណៈមេធាវីកម្ពុជា ៥នាក់ និងតំណាងកម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌(ហៅកាត់ថាកម្មវិធី ACCESS ) នៅទីស្ដីការក្រសួងកិច្ចការនារី។

អត្ថបទទាក់ទង