ថ្ងៃ អង្គារ ៧ រោច ខែបុស្ស ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ខែមករា ឆ្នាំ២០២១ លោក ឡុញ សុផល បានដឹកនាំ ក្រុមការងាររបស់ឃុំ មានសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ចុះត្រួតពិនិត្យផ្លូវបេតុង១ខ្សែ ដែលមានប្រវែង ២៩៥.ម.ទទឹង ៤.ម. កម្រាស់.១.៥០ តឹកកន្លះ ផ្លូវចូលស្រះទឹក ២១.ម. ដែលក្រុមហ៊ុន របស់លោកស្រី លី សុភ័ស្ដ ដេញថ្លៃម៉ៅការសាងសង់ ចាប់ផ្តើមអនុវត្តន៍ធ្វើពីថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២០ នឹងបានសាងសង់រួចរាល់ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅភូមិតានី ឃុំភ្ញីមាស។
ប្រភព៖ រដ្ឋបាលឃុំភ្ញីមាស